Minnesota Secretary Of State - ការបោះឆ្នោតនៅថ្ងៃបោះឆ្នោត (Election Day Voting)
Skip to main content

ការបោះឆ្នោតនៅថ្ងៃបោះឆ្នោត (Election Day Voting)


នៅលើទំព័រនេះបង្ហាញអំពីទីកន្លែងអ្នកទៅបោះឆ្នោត ឯកសារដែលអ្នកត្រូវយកទៅជាមួយ និងរបៀបទទួលជំនួយ និងសិទ្ធិរបស់អ្នកក្នុងមានជាអ្នកបោះឆ្នោត

ទីតាំង និងពេលវេលាបោះឆ្នោត

ស្វែងរកកន្លែងបោះឆ្នោតរបស់អ្នក កន្លែងបោះឆ្នោតភាគច្រើនបើកចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង8យប់។

ឯកសារដែលនាំយកទៅជាមួយ

ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតនៅអាសយដ្ឋាន បច្ចុប្បន្នរបស់អ្នក អ្នកមិនចាំបាច់យកឯកសារ អត្តសញ្ញាណមកជាមួយឡើយ។ ប្រសិនបើអ្នកត្រូវការ ចុះឈ្មោះ ឬធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះរបស់អ្នក អ្នកត្រូវបង្ហាញភ័ស្តុតាងអំពីទីកន្លែងស្នាក់នៅមុនពេល អ្នកបោះឆ្នោត។ 

ទទួលបានជំនួយក្នុងការបោះឆ្នោត

មានវិធីជាច្រើនដើម្បីទទួលបានជំនួយនៅពេលអ្នកបោះឆ្នោត។ អ្នកអាចនាំនរណាម្នាក់ទៅជាមួយអ្នក ស្នើសុំចៅក្រមបោះឆ្នោត ប្រើម៉ាស៊ីនដើម្បីជួយអ្នកក្នុងការគូសសន្លឹកឆ្នោតរបស់អ្នក ឬបោះឆ្នោតពីក្នុងរថយន្តរបស់អ្នក។

ជំនួយពីគ្រួសារ មិត្តភក្ដិត ឬអ្នកជិតខាង

អ្នកអាចនាំសមាជិកគ្រួសារ មិត្តភក្ដិ អ្នកជិតខាង ឬនរណាម្នាក់ដែលអ្នកជ្រើសរើសឲ្យជួយបោះឆ្នោតឲ្យអ្នក។ ករណីលើកលែងតែមួយគឺអ្នកមិនអាចទទួលជំនួយពីនិយោជករបស់អ្នក សហជីពរបស់អ្នក ឬបេក្ខជនសម្រាប់មុខតំណែងឡើយ។

ជំនួយការរបស់អ្នកអាចជួយអ្នកនៅក្នុងគ្រប់ផ្នែកទាំងអស់នៃដំណើរការបោះឆ្នោត រួមទាំងនៅក្នុងកន្លែងគូសសន្លឹកឆ្នោតផងដែរ។ ទោះបីយ៉ាងណា អ្នកផ្ដល់ជំនួយមិនអាចបង្ហាញសន្លឹកឆ្នោតរបស់អ្នកដោយសម្ងាត់ទៅចៅក្រមបោះឆ្នោតដើម្បីពិនិត្យថាបានគួសត្រឹមត្រូវឡើយ។

អ្នកបោះឆ្នោតគ្មានសិទ្ធិជួយសម្រេចចិត្តលើការជ្រើសរើសរបស់អ្នក ឬបង្ហាញអ្នកដទៃឲ្យដឹងពីការគួសសន្លឹកឆ្នោតរបស់អ្នកឡើយ។

ការបោះឆ្នោតនៅចិញ្ចើមផ្លូវ

ប្រសិនបើអ្នកមិនអាចទុកចោលរថយន្តរបស់អ្នកដើម្បីចូលទៅកន្លែងបោះឆ្នោតទេ អ្នកអាច​ស្នើសុំឲ្យគេ​យកសន្លឹកឆ្នោត​ទៅឲ្យអ្នកដល់រថយន្ត។ នេះគេហៅថាបោះឆ្នោតនៅចិញ្ចើមផ្លូវ។

ចៅក្រមបោះឆ្នោតពីរនាក់មកពីគណៈបក្សនយោបាយធំៗខុសគ្នានឹងយកសន្លឹកឆ្នោតទៅឲ្យអ្នកដល់រថយន្ត។ ប្រសិនបើអ្នកត្រូវការចុះឈ្មោះ ឬធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះរបស់អ្នក ចៅក្រមបោះឆ្នោតនឹងយកពាក្យស្នើសុំទៅឲ្យអ្នកផងដែរ។

នៅពេលអ្នកបោះឆ្នោតរួច ចៅក្រមបោះឆ្នោតនឹងនាំយកសន្លឹកឆ្នោតរបស់អ្នកទៅក្នុងជំនួសអ្នក និងដាក់សន្លឹកឆ្នោតនោះទៅក្នុងធុងឆ្នោត។

ជំនួយពីម៉ាស៊ីនគួសសន្លឹកឆ្នោត

កន្លែងបោះឆ្នោតភាគច្រើនមានម៉ាស៊ីនដែលអាចគួសសន្លឹកឆ្នោតជំនួសអ្នក។ ម៉ាស៊ីននេះផ្ដល់ភាពងាយស្រួលដល់អ្នក ប្រសិនបើអ្នកមិនអាច (ឬសម្រេចចិត្តថាមិន) បោះឆ្នោតដោយប្រើប៊ិច។

ម៉ាស៊ីនមានអេក្រង់ដែលបង្ហាញសន្លឹកឆ្នោតជាទម្រង់សន្លឹកធំដែលមានផ្ទាំងក្រោយដិតខ្លាំង។ ម៉ាស៊ីននេះក៏អានសន្លឹកឆ្នោតឲ្យអ្នកស្ដាប់តាមកាស់ស្ដាប់ផងដែរ។

អ្នកបំពេញសន្លឹកឆ្នោតរបស់អ្នកដោយប្រើប្រាស់ក្ដារឆ្នុចសម្រាប់មនុស្សពិការភ្នែក ថាច់ស្រ្គីន ឬឧបករណ៍ sip-and-puff ផងដែរ។ បន្ទាប់ពីអ្នកបានជ្រើសរើស វានឹងផ្ដិតសន្លឹកឆ្នោតដែលបំពេញរួចរបស់អ្នកផងដែរ។

ជំនួយពីចៅក្រមបោះឆ្នោត

ចៅក្រមបោះឆ្នោតនៅចាំជួយអ្នកនៅក្នុងដំណើរការបោះឆ្នោតទាំងមូល។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការគូសសន្លឹកឆ្នោតរបស់អ្នក ចៅក្រមបោះឆ្នោតចំនួនពីររូបមកពីគណបក្សនយោបាយផ្សេងគ្នាអាចជួយអ្នកបាន។ ចៅក្រមបោះឆ្នោតគ្មានសិទ្ធិជួយសម្រេចចិត្តលើការជ្រើសរើសរបស់អ្នក ឬបង្ហាញអ្នកដទៃឲ្យដឹងពីការគួសសន្លឹកឆ្នោតរបស់អ្នកឡើយ។

ការឈប់សម្រាកពីការងារដើម្បីទៅបោះឆ្នោត

អ្នកមានសិទ្ធិក្នុងការឈប់សម្រាកពីការងារដើម្បីទៅ បោះឆ្នោតដោយគ្មានការកាត់ប្រាក់បៀវត្សរ៍ ការឈប់ សម្រាប់ផ្ទាល់ខ្លួន ឬពេលវេលាវិស្សមកាលដើម្បីទៅចូលរួមគ្រប់ការបោះឆ្នោតរដ្ឋ និងសហព័ន្ធ និងនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋានដែលគ្រោងធ្វើជាទៀងទាត់ទាំងអស់។

និយោជករបស់អ្នកត្រូវទូទាត់ប្រាក់ជូនអ្នកសម្រាប់ ពេលវេលាដែលអ្នកត្រូវទៅបោះឆ្នោត ប្រសិនបើថ្ងៃ បោះឆ្នោតចំម៉ោងការងារធម្មតារបស់អ្នក។ និយោជក របស់អ្នកមិនអាចតម្រូវឱ្យអ្នកប្រើប្រាស់ថ្ងៃឈប់សម្រាក ផ្ទាល់ខ្លួន ឬពេលវេលាវិស្សមកាល (សូមមើលលក្ខខន្តិកៈរបស់រដ្ឋ Minnesota 204C.04 និង 204C.08 Subd.1d)។

ចំណាយត្រឹមតែពេលវេលាដែលអ្នកត្រូវការចាំបាច់ដើម្បីទៅ បោះឆ្នោត និងទៅធ្វើការ។

និយោជករបស់អ្នកមិនអាចបដិសេធ ដាក់កំហិត ឬរំខានដល់សិទ្ធិនេះដោយផ្ទាល់ ឬដោយប្រយោល ឡើយ រួមទាំងការជ្រើសរើសពេលវេលារបស់អ្នកដើម្បី ទៅបោះឆ្នោតផងដែរ។

និយោជករបស់អ្នកអាចសុំឱ្យអ្នកប្រាប់គាត់អំពីពេលវេលាដែលអ្នកត្រូវទៅ និងសុំឱ្យបុគ្គលិកជួយសម្រប សម្រួលអវត្តមានរបស់ខ្លួនដើម្បីកាត់បន្ថយការអាក់រអួលនៅកន្លែងធ្វើការ។

អ្នកអាចផ្ដល់លិខិតនេះជូននិយោជករបស់អ្នកដែលបង្ហាញអំពីសិទ្ធិរបស់អ្នកក្នុងការឈប់សម្រាកដើម្បីទៅបោះឆ្នោត។

និយោជកដែលរំលោភទៅលើច្បាប់នេះគឺមានបទល្មើសមជ្ឈិម។ រាល់បណ្ដឹងពីបុគ្គលិកគួរដាក់ប្ដឹងទៅមេធាវី ប្រចាំក្រុង។

ត្រូវដឹងអំពីសិទ្ធិរបស់អ្នក

ក្នុងនាមជាអ្នកបោះឆ្នោតនៅរដ្ឋ Minnesota អ្នកមានសិទ្ធិជាច្រើន-សូមស្វែងយល់អំពីសិទ្ធិទាំងនោះ!

  • អាចឈប់សម្រាកពីការងារដើម្បីទៅបោះឆ្នោត

    អ្នកមានសិទ្ធិក្នុងការឈប់សម្រាកពីការងារដើម្បីទៅ បោះឆ្នោតដោយគ្មានការកាត់ប្រាក់បៀវត្សរ៍ ការឈប់ សម្រាប់ផ្ទាល់ខ្លួន ឬពេលវេលាវិស្សមកាល។
  • បោះឆ្នោតប្រសិនបើឈរតម្រង់ជួរនៅត្រឹម ម៉ោង8យប់

    អ្នកមានសិទ្ធិបោះឆ្នោតប្រសិនបើអ្នកឈរតម្រង់ជួរ បោះឆ្នោតនៅក្នុងពេលណាមួយមុនម៉ោង8យប់។
  • ចុះឈ្មោះចូលដោយការនិយាយ

    អ្នកមានសិទ្ធិបញ្ជាក់ដោយផ្ទាល់មាត់អំពីអត្តសញ្ញាណ របស់អ្នក និងស្នើឲ្យបុគ្គលផ្សេងទៀតចុះហត្ថលេខាជំនួសអ្នក ប្រសិនបើអ្នកមិនអាចចុះហត្ថលេខាឈ្មោះរបស់អ្នក។
  • ស្នើសុំជំនួយ

    អ្នកមានសិទ្ធិស្នើសុំជំនួយពីនរណាម្នាក់ក៏បាន លើកលែងតែភ្នាក់ងារនិយោជក ឬសហជីពរបស់អ្នក ឬបេក្ខជនបោះឆ្នោត។
  • យកកូនទៅស្ថានីយ៍បោះឆ្នោត

    អ្នកមានសិទ្ធិនាំកូនរបស់អ្នកទៅបោះឆ្នោត។
  • បោះឆ្នោតបន្ទាប់ពីត្រូវបានកាត់ទោសបទឧក្រិដ្ឋ

    អ្នកអាចបោះឆ្នោតនៅក្រោយពីអ្នកបញ្ចប់គ្រប់ផ្នែក ទាំងអស់នៃការកាត់ទោសរបស់អ្នក រួមទាំងរយៈពេល សាកល្បង ការដោះលែងមុនកំណត់ ឬលក្ខខណ្ឌផ្សេងៗទៀតដូចជា ការស្ដារឡើងវិញជាដើម។
  • បោះឆ្នោតប្រសិនបើស្ថិតនៅក្រោមការឃ្លាំមើល

    អ្នកអាចបោះឆ្នោតនៅពេលស្ថិតក្រោមការឃ្លាំមើលបានលុះត្រាតែចៅក្រោមមិនបានលុបចោលសិទ្ធិបោះឆ្នោតរបស់អ្នក។
  • បោះឆ្នោតដោយមិនរងឥទ្ធិពលពីនរណាម្នាក់

    អ្នកមានសិទ្ធិបោះឆ្នោតដោយពុំមាននរណាម្នាក់នៅ កន្លែងបោះឆ្នោតព្យាយាមប្រើឥទ្ធិពលមកលើការបោះឆ្នោតរបស់អ្នក។
  • ប្ដូរសន្លឹកឆ្នោតថ្មី

    អ្នកមានសិទ្ធិប្ដូរសន្លឹកឆ្នោតថ្មីប្រសិនបើអ្នកគូសសន្លឹក ឆ្នោតដោយច្រឡំមុនពេលអ្នកដាក់សន្លឹកឆ្នោតទៅក្នុងហឹបឆ្នោត។
  • ដាក់ពាក្យប្ដឹង

    អ្នកមានសិទ្ធិដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរនៅទីកន្លែងបោះឆ្នោតរបស់អ្នកប្រសិនបើអ្នកមិនពេញចិត្តចំពោះការរៀបចំដំណើរការបោះឆ្នោត។
  • ដាក់សន្លឹកឆ្នោតគំរូតាមខ្លួន

    អ្នកមានសិទ្ធិយកសន្លឹកឆ្នោតគំរូចូលក្នុងកន្លែងគូសសន្លឹកឆ្នោត។
  • ដាក់ឯកសារសិទ្ធិអ្នកបោះឆ្នោតតាមខ្លួន

    អ្នកមានសិទ្ធិយកឯកសារសិទ្ធិអ្នកបោះឆ្នោតចូលក្នុងកន្លែងគូសសន្លឹកឆ្នោត (លក្ខខន្តិកៈរដ្ឋ Minnesota 204C.08, subd. 1b)។