Skip to main content

បោះឆ្នោតមុនពេលកំណត់ដោយសន្លឹកឆ្នោត សម្រាប់ពលរដ្ឋអវត្តមាន (Vote early with an absentee ballot)


នៅរដ្ឋ Minnesota អ្នកពុំចាំបាច់រង់ចាំទាល់តែដល់ ថ្ងៃបោះឆ្នោតឡើយ-បោះឆ្នោតមុនពេលកំណត់ជាមួយ នឹងសន្លឹកឆ្នោតសម្រាប់ពលរដ្ឋអវត្តមាន!

បោះឆ្នោតមុនពេលកំណត់ដោយផ្ទាល់

អ្នកអាចបោះឆ្នោតជាមួយនឹងសន្លឹកឆ្នោតសម្រាប់ ពលរដ្ឋអវត្តមាននៅការិយាល័យបោះឆ្នោតក្នុងមូលដ្ឋានរបស់អ្នកនៅក្នុងរយៈពេល46ថ្ងៃមុនថ្ងៃបោះឆ្នោត។

សូមស្វែងរកការិយាល័យបោះឆ្នោតក្នុងមូលដ្ឋានរបស់អ្នក

បោះឆ្នោតមុនពេលកំណត់តាមសំបុត្រ

អ្នកក៏អាចដាក់ពាក្យស្នើសុំឱ្យបញ្ជូនសន្លឹកឆ្នោត សម្រាប់ពលរដ្ឋអវត្តមានតាមលិខិតផងដែរ។ អ្នកត្រូវ ប្រគល់សន្លឹកឆ្នោតរបស់អ្នកនៅត្រឹមថ្ងៃបោះឆ្នោត។

ការណែនាំអំពីរបៀបបោះឆ្នោតមុនពេលកំណត់តាមសំបុត្រ

1. ដាក់ពាក្យស្នើសុំសន្លឹកឆ្នោតនៅពេលណាមួយនៅក្នុង ឆ្នាំ។ មន្រ្តីបោះឆ្នោត នឹងផ្ញើឯកសារបោះឆ្នោតនៅពេលមានសន្លឹកឆ្នោត។ ដាក់ពាក្យស្នើសុំសន្លឹកឆ្នោតរបស់អ្នកតាមអនឡាញជាភាសាអង់គ្លេស។ ឬព្រីនពាក្យស្នើសុំជាក្រដាសជាភាសាខ្មែរ

2. សូមអានសេចក្តីណែនាំដែលភ្ជាប់ជាមួយសន្លឹកឆ្នោត របស់អ្នកដោយយកចិត្តទុកដាក់! សន្លឹកឆ្នោតរបស់អ្នក នឹងក្លាយជាសន្លឹកឆ្នោតអត់បានការប្រសិនបើអ្នកមិន បំពេញគ្រប់ទម្រង់បែបបទទេ។

3. អ្នកនឹងត្រូវការសាក្សីនៅពេលអ្នកបោះឆ្នោត និងបំពេញសន្លឹកឆ្នោតរបស់អ្នក។ សាក្សីអាចជាអ្នក បោះឆ្នោតនៅរដ្ឋ Minnesota ដែលបានចុះឈ្មោះ ត្រឹមត្រូវ ឬជាសាការី។ សាក្សីរបស់អ្នកត្រូវ ចុះហត្ថលេខានៅលើស្រោមសំបុត្រហត្ថលេខា និងដាក់អាសយដ្ឋានរបស់គាត់។

4. ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកនឹងត្រូវការពាក្យស្នើសុំចុះឈ្មោះនៅក្នុងឯកសាររបស់អ្នក។ ដើម្បីចុះឈ្មោះ សូមបង្ហាញសាក្សីរបស់អ្នកនូវភ័ស្តុតាងអំពីទីកន្លែងរបស់នៅ។ សាក្សីរបស់អ្នកត្រូវគូសឯកសារបញ្ជាក់ អត្តសញ្ញាណមួយដែលអ្នកបានបង្ហាញពួកគាត់នៅលើ ស្រោមសំបុត្រហត្ថលេខា។

5. បន្ទាប់ពីអ្នកបញ្ចប់ សូមផ្ញើសន្លឹកឆ្នោត និងទម្រង់ ត្រឡប់ទៅវិញភ្លាមៗ។ សន្លឹកឆ្នោតរបស់អ្នកនឹងទុកជា អត់បានការប្រសិនបើត្រូវបានទទួលនៅបន្ទាប់ពីថ្ងៃ បោះឆ្នោត។ អ្នកក៏អាចប្រគល់សន្លឹកឆ្នោតដោយផ្ទាល់ ដល់ការិយាល័យបោះឆ្នោតដែលបានផ្ញើសន្លឹកឆ្នោត ទៅឲ្យអ្នក។

តាមដានសន្លឹកឆ្នោតរបស់អ្នក

រាល់សន្លឹកឆ្នោតសម្រាប់ពលរដ្ឋអវត្តមានទាំងអស់ដែលបានទទួលទាន់ពេលវេលា និងបានបំពេញទម្រង់ បែបបទត្រឹមត្រូវនឹងត្រូវរាប់ជាសន្លឹកឆ្នោតបានការ។

តាមដានស្ថានភាពសន្លឹកឆ្នោតរបស់អ្នកនិងបញ្ជាក់ថា សន្លឹកឆ្នោតនោះបានទទួល និងរាប់ជាសន្លឹកឆ្នោតបានការ។