Skip to main content

ចុះឈ្មោះបោះឆ្នោត (Register to Vote)


នៅលើទំព័រនេះបង្ហាញថាតើនរណាខ្លះមានសិទ្ធិបោះឆ្នោត និងរបៀបចុះឈ្មោះនៅមុន ឬនៅថ្ងៃបោះឆ្នោត។

តើនរណាខ្លះមានសិទ្ធិបោះឆ្នោត?

ដើម្បីបោះឆ្នោតនៅរដ្ឋ Minnesota អ្នកត្រូវតែជា ពលរដ្ឋអាមេរិកដែលមានអាយុយ៉ាងតិច18ឆ្នាំនៅថ្ងៃ បោះឆ្នោត ហើយជាពលរដ្ឋនៃរដ្ឋ Minnesota យ៉ាងតិច20ថ្ងៃ។

ប្រសិនបើអ្នកត្រូវបានកាត់ឱ្យជាប់ទោសឧក្រិដ្ឋ អ្នកអាចបោះឆ្នោតនៅក្រោយពីអ្នកបញ្ចប់គ្រប់ផ្នែក ទាំងអស់នៃការកាត់ទោសរបស់អ្នក រួមទាំងរយៈពេល សាកល្បង ការដោះលែងមុនកំណត់ ឬលក្ខខណ្ឌ ផ្សេងៗទៀតដូចជា ការស្ដារឡើងវិញជាដើម

អ្នកអាចបោះឆ្នោតនៅពេលស្ថិតក្រោមការឃ្លាំមើលបានលុះត្រាតែចៅក្រោមមិនបានលុបចោលសិទ្ធិបោះឆ្នោតរបស់អ្នក។

ការណែនាំអំពីការចុះឈ្មោះបោះឆ្នោត

អ្នកត្រូវចុះឈ្មោះបោះឆ្នោតនៅអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក។ ចុះឈ្មោះបោះឆ្នោតតាមអនឡាញជាភាសាអង់គ្លេស ឬព្រីនពាក្យស្នើសុំជាក្រដាសជាភាសាខ្មែរ

អ្នកក៏អាចចុះឈ្មោះនៅទីកន្លែងបោះឆ្នោតរបស់អ្នក នៅក្នុងថ្ងៃបោះឆ្នោតផងដែរ។ អ្នកត្រូវបង្ហាញភ័ស្តុតាង អំពីឈ្មោះ និងអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក។ 

តើខ្ញុំត្រូវចុះឈ្មោះដែរឬទេ ប្រសិនបើខ្ញុំប្ដូរអាសយដ្ឋាន ឬប្ដូរឈ្មោះ?

អ្នកត្រូវចុះឈ្មោះឡើងវិញនៅរៀងរាល់ពេលអ្នកផ្លាស់ប្ដូរអាសយដ្ឋាន ប្ដូរឈ្មោះ ឬមិនបានបោះឆ្នោតយ៉ាងតិចម្ដងនៅក្នុងរយៈពេលបួនឆ្នាំ។ ធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះរបស់អ្នកដោយបំពេញពាក្យស្នើសុំចុះឈ្មោះថ្មី!

 

ការចុះឈ្មោះនៅថ្ងៃ បោះឆ្នោត

ដើម្បីចុះឈ្មោះនៅកន្លែងបោះឆ្នោតរបស់អ្នកនៅថ្ងៃបោះឆ្នោត សូមនាំយកទៅជាមួយនូវឯកសារ​ភ័ស្តុតាង​អំពី​ទីកន្លែង​ស្នាក់នៅ​ដូចមាន​បង្ហាញជូន​នៅខាងក្រោម។

1. ឯកសារបញ្ជាក់អត្តសញ្ញាណ​ដែលមានឈ្មោះ និងអាសយដ្ឋាន​បច្ចុប្បន្ន

  • ប័ណ្ណបើកបរ Minnesota ដែលមាន​សុពលភាព លិខិតអនុញ្ញាតរៀនបើកបរ ឬអត្តសញ្ញាណប័ណ្ណ ឬបង្កាន់ដៃសម្រាប់​ឯកសារណាមួយខាងលើ
  • អត្តសញ្ញាណប័ណ្ណសម្គាល់កុលសម្ព័ន្ធដែលមានឈ្មោះ អាសយដ្ឋាន រូបថត និង ហត្ថលេខា

2. ឯកសារបញ្ជាក់អត្តសញ្ញាណមានបិទ​រូបថតរួមទាំងឯកសារដែលមានឈ្មោះ​និងអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក

ឯកសារបញ្ជាក់អត្តសញ្ញាណមានបិទរូបថតដែលត្រូវបានអនុញ្ញាត (សូមជ្រើសរើសមួយ)
អាចផុតសុពលភាព។

  • ប័ណ្ណបើកបរ ឯកសារបញ្ជាក់អត្តសញ្ញាណរបស់​រដ្ឋ ឬលិខិតអនុញ្ញាតរៀន​បើកបរ​ដែល​ចេញ​ដោយ​រដ្ឋណាមួយ
  • លិខិតឆ្លងដែនអាមេរិក
  • អត្តសញ្ញាណប័ណ្ណយោធា ឬយោធាចូលនិវត្តន៍ អាមេរិក
  • អត្តសញ្ញាណប័ណ្ណសម្គាល់កុលសម្ព័ន្ធដែលមានឈ្មោះ ហត្ថលេខា និងរូបថត
  • ប័ណ្ណសម្គាល់និស្សិតសកលវិទ្យាល័យ សាលា ឬសាលាបច្ចេកទេស Minnesota

ឯកសារដែលត្រូវបានអនុញ្ញាត (សូមជ្រើសរើសមួយ)
អាចបង្ហាញនៅលើឧបករណ៍​អេឡិចត្រូនិក។

  • វិក្កយបត្រ គណនី ឬរបាយការណ៍ចាប់ផ្ដើមសេវា​ដល់ពេលកំណត់ ឬនៅក្នុងរយៈពេល30ថ្ងៃនៃការ​បោះឆ្នោតសម្រាប់៖
    • ទូរសព្ទ ទូរទស្សន៍ ឬអ៊ីនធឺណិត
    • កាកសំណល់រឹង ប្រព័ន្ធលូ អគ្គិសនី ហ្គាស ឬទឹក
    • សេវាធនាគារ ឬប័ណ្ណឥណទាន
    • ការជួលផ្ទះ ឬបញ្ចាំ
  • កិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជួលផ្ទះដែលមានសុពលភាពរហូតដល់ថ្ងៃបោះឆ្នោត
  • របាយការណ៍តម្លៃសិក្សាបច្ចុប្បន្ន

3. អ្នកបោះឆ្នោតដែលបានចុះឈ្មោះដែលអាច​បញ្ជាក់អាសយដ្ឋានរបស់អ្នក

អ្នកបោះឆ្នោតដែលបានចុះឈ្មោះពីតំបន់បោះឆ្នោតរបស់អ្នកអាចទៅកន្លែងបោះឆ្នោតជាមួយអ្នកដើម្បីចុះហត្ថលេខាលើពាក្យស្បថដែលបញ្ជាក់អំពីអាសយដ្ឋានរបស់អ្នក។ នីតិវិធីនេះត្រូវបានហៅថា “ការផ្ដល់សក្ខីកម្ម”។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះម្នាក់អាចផ្ដល់សក្ខីកម្មសម្រាប់អ្នកបោះឆ្នោតរហូតដល់ទៅប្រាំបីនាក់។ អ្នកមិនអាចធានាអ្នកផ្សេងឡើយ ប្រសិនបើអ្នកត្រូវបានគេធានា។

4. ប័ណ្ណសម្គាល់និស្សិតដែលមានបញ្ជីកម្មវិធី​លំនៅដ្ឋាន

សាលា និងសកលវិទ្យាល័យផ្ញើជូនមន្រ្តីបោះឆ្នោតនូវបញ្ជីកម្មវិធីលំនៅដ្ឋាននិស្សិត។ ប្រសិនបើអ្នកមានឈ្មោះនៅក្នុងបញ្ជី សូមបង្ហាញប័ណ្ណសម្គាល់និស្សិតរបស់អ្នកដើម្បីបំពេញការចុះឈ្មោះរបស់អ្នក។

5. ការចុះឈ្មោះមានសុពលភាពនៅក្នុងតំបន់បោះឆ្នោត

ប្រសិនបើអ្នកបានចុះឈ្មោះនៅក្នុងតំបន់បោះឆ្នោត ប៉ុន្តែបានប្ដូរឈ្មោះ ឬផ្លាស់ទីលំនៅនៅក្នុងតំបន់បោះឆ្នោតតែមួយ អ្នកគ្រាន់តែប្រាប់ចៅក្រមបោះឆ្នោតអំពីឈ្មោះ និងអាសយដ្ឋានមុនរបស់អ្នកប៉ុណ្ណោះ។

6. លិខិតជូនដំណឹងអំពីការចុះឈ្មោះយឺតយ៉ាវ

ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល20ថ្ងៃមុនថ្ងៃបោះឆ្នោត អ្នកអាចទទួលបានលិខិតជូនដំណឹងអំពីការចុះឈ្មោះយឺតនៅក្នុងសំបុត្រ។ សូមនាំយកលិខិតនោះមកជាមួយអ្នក និងប្រើវាជាឯកសារសំអាងអំពីទីលំនៅរបស់អ្នកដើម្បីចុះឈ្មោះ។

7. បុគ្គលិកនៃអគារស្នាក់នៅ

ប្រសិនបើអ្នករស់នៅក្នុងអគារស្នាក់នៅ នោះបុគ្គលិកអាចទៅកន្លែងបោះឆ្នោតជាមួយអ្នកដើម្បីបញ្ជាក់អាសយដ្ឋានរបស់អ្នក។ នីតិវិធីនេះត្រូវបានហៅថា “ការផ្ដល់សក្ខីកម្ម”។ បុគ្គលិកនៃអគារស្នាក់នៅម្នាក់ អាចផ្ដល់សក្ខីកម្មសម្រាប់អ្នកបោះឆ្នោតពេញសិទ្ធិទាំងអស់ដែលរស់នៅក្នុងអគារស្នាក់នៅ។